khmer eng
  • ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគ២ ឧបត្ថមថវិកាចំនួន២.៦០០.០០០រៀល ជូនដល់ប្រជាការពារសម្រាប់ប្រើប្រាសថ្ងៃបុណ្យចេញបួស (រ៉យ៉ាហ្វីតត្រី) ២០២៥
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៥
    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកក្រុម សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រជាការពារ ភូមិរកាលើ និងរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

    ឯកឧត្ដមបានបញ្ជាក់ថា ប្រជាការពារទាំងអស់ សម្រាប់ថ្នាក់ដឹកនាំនៅពេលនេះឬថ្នាក់ដាក់នាំនៅជំនាន់ក្រោយៗទៀត គឺនៅតែគាំទ្រ និងលើកទឹកចិត្តបងៗ ពូៗ រហូត ដោយសារតែ បងៗ និងពូៗទាំងអស់នេះហើយជាអ្នកលះបង់ទាំងកម្លាំងកាយ ចិត្ត ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ និងជាអ្នកការពារសណ្តាប់ធ្នាប់ សុខសុវត្ថភាពក្នុងការដើរលេងកំសាន្តដោយភាពសប្បាយរីករាយ មិនមានការព្រួយបារម្ភ។ ជាក់ស្តែងប្រជាការពារបានលះបង់ពេលវេលាផ្ទាល់ខ្លួន កម្លាំងកាយចិត្ត ហើយស្ម័គ្រចិត្តរួមចំណែកជួយសម្រួលដល់កម្លាំងអាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់ ក្រុង និងខេត្ត ។

    ដោយសម្លឹងឃើញការលះបង់និងតស៊ូរបស់ក្រុមប្រជាការពារ ឯកឧត្តម ក៏បានឧបត្ថមថវិកាដល់ពួកគាត់ចំនួន១៣នាក់ ក្នងម្នាក់ៗទទួលបានថវិកា ២០០,០០០រៀល ដោយសរុបទាំងអស់ ២,៦០០,០០០រៀល ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោក រស់ ប៊ុនធឿន អភិបាលស្រុកអង្គរបូរី នៅខេត្តតាកែវ
    thumbnail
     
    ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឡុង ផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
    thumbnail
     
    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន ឧបត្ថម្ភ Power bank ជូនដល់វីរកងទ័ព រឿន ប៉ាត់ត្រី
    thumbnail
     
    ឯកឧត្តម លី​ សារី​ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅស្រុកទឹកឈូ​ ខេត្តកំពត
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមពិធីបុណ្យផ្ការស្មីសាមគ្គី នៅខេត្តតាកែវ